Home សង្គម ជន​ជា​តិ​ចិ​ន​ជា​ង​២​០ម៉ឺ​ន​នា​ក់​បា​ន​ចា​កចេ​ញ​ពី​ក​ម្ពុ​ជា​ក្រោ​យរដ្ឋាភិបាលបិទល្បែងអនឡាញ

ជន​ជា​តិ​ចិ​ន​ជា​ង​២​០ម៉ឺ​ន​នា​ក់​បា​ន​ចា​កចេ​ញ​ពី​ក​ម្ពុ​ជា​ក្រោ​យរដ្ឋាភិបាលបិទល្បែងអនឡាញ

0

ភ្នំពេញ ៖ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថាមានជនជាតិចិនជាង ២០ម៉ឺននាក់បានចាកចេញពីប្រទេសកម្ពុជាបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធonline ។

ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង អន្តោប្រវេសន៍ បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ថា “បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបញ្ឈប់សកម្មភាពហ្គេមអនឡាញ កាលពីខែសីហា។ រហូតមកដល់ចុងឆ្នាំ២០១៩ ចំនួនជនជាតិចិនដែលចាកចេញពីកម្ពុជា មានប្រមាណជាង ២០ម៉ឺននាក់”។

សូមបញ្ជាក់ថាចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ល្បែងអនឡាញគ្រប់ប្រភេទបានចាប់ផ្តើមបិទមិនឲ្យមានតទៅទៀតនោះឡើយហើយប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន៕

Previous articleរឹបអូសថ្នាំ​ញៀន​ជិត​៦០០​គ្រាប់ឃាត់ខ្លួនជនសង្ស័យ​២​នាក់​នៅជាយដែន
Next articleបិ​ទលែ​ង​ឲ្យ​បុ​រ​ស​ម្នា​ក់​ចូ​ល​ក​ម្ពុ​ជាក្រោ​យ​រ​ក​​ឃើ​ញ​ថាជា​មុ​ខ​ស​ញ្ញា​ច​ង់​បំផ្ទុះ​គ្រា​ប់​បែ​ក​ ​នៅ​ស្ថា​នទូ​ត​អា​មេ​រិ​ក​