ដំណឹងល្អ! រហូតពេលនេះនៅកម្ពុជាពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថារហូតដល់ម៉ោង​ ១២:៣០​ ថ្ងៃត្រង់​​ ថ្ងៃទី​ ២៩​ មករា​ ២០២០ ​នៅកម្ពុជាពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេខណៈអ្នកជំងឺម្នាក់នៅព្រះសីហនុគ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។

​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងបន្ថែមថាស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ​ ។ អ្នកប៉ះពាល់​ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏គ្មានចេញរោគសញ្ញាអ្វីទេ​និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា៕