Home សង្គម បង្រ្កាបឈើប្រណីតក្រោយកាស៊ីណូឧកញ៉ាទ្រីភាពនៅស្រុកអូរយ៉ាដាវ

បង្រ្កាបឈើប្រណីតក្រោយកាស៊ីណូឧកញ៉ាទ្រីភាពនៅស្រុកអូរយ៉ាដាវ

0

ភ្នំពេញ៖លោក វរសេនីយ៍ត្រី សុខ មីនកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង រ៉ាបូ រ៉ាន់ឌីកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០បានបញ្ជាកម្លាំងចុះបង្រ្កាបបទល្មើសព្រៃឈើនៅខាងក្រោយកាស៊ីណូលោកឧកញ៉ា ទ្រីភាព ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានប្រទះឃើញម៉ូតូដឹកឈើចំនួន ៥គ្រឿង តែបានទំលាក់ឈើចោលចំនួន ៤គ្រឿងហើយបើករត់គេចខ្លួនបាត់។

គេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថបានបញ្ជាក់ថា កម្លាំងបានរឹបអូសឈើលេខ១ ចំនួន២០ ដុំស្មើ ២.៩៩៨ ម៉ែត្រត្រីគុណ ក្នុងនោះ (សុក្រម១៧ ដុំស្មើ ១.៨៧៦ម៉ែត្រត្រីគុណ ពពេល៣ ដុំស្មើ ១.១២២ម៉ែត្រត្រីគុណ)ម៉ូតូកែច្នៃ១គ្រឿង។បច្ចុប្បន្នវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវរក្សាទុក៕

Previous articleរ​ដ្ឋម​ន្ដ្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​៖​នគ​រ​​បា​លត្រូ​វ​​ប​ម្រើ​ប្រ​យោ​ជ​ន៍ជា​តិ​និ​ង​ប្រ​ជា​ជ​ន​មិ​ន​ត្រូ​​វ​ប​ម្រើ​តែ​បក្ខ​ពួ​ក​ខ្លួ​ន​នោះ​ឡើ​យ​
Next articleស្របពេលវីរុសកូរ៉ូណាប្រភេទថ្មីកំពុងផ្ទុះឡើងគណៈឱសថការីកម្ពុជាអំពាវនាវឱសថស្ថានទាំងអស់កុំដំឡើងថ្លៃម៉ាស