ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងបង្កឲ្យរងរបួសធ្ងន់៣នាក់(ស្រី) ។ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ៦នាក់ នៅថ្ងៃទី២៨ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៦លើក ៕