Home សង្គម ស្ថានភាពអ្នក​ជំងឺ​នៅកំពង់សោម គ្មានរោគ​សញ្ញា​ធ្ងន់ធ្ងរ​អ្វីទេ ពេលនេះ​ពុំទាន់រក​ឃេីញ​ករណី​ជំងឺកូរ៉ូណា​វីរុស​ថ្មីទៀត​ឡើយ

ស្ថានភាពអ្នក​ជំងឺ​នៅកំពង់សោម គ្មានរោគ​សញ្ញា​ធ្ងន់ធ្ងរ​អ្វីទេ ពេលនេះ​ពុំទាន់រក​ឃេីញ​ករណី​ជំងឺកូរ៉ូណា​វីរុស​ថ្មីទៀត​ឡើយ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឲ្យដឹងថារហូតដល់ម៉ោង ៦:៣០ ល្ងាច ថ្ងៃទី ២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួត បង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅខេត្តព្រះសីហនុ មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បញ្ជាក់បន្ថែមថា «យេីងបានរកឃេីញអ្នកប៉ះពាល់ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាព អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ ជារៀងរាល់ថ្ងៃ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ »៕

 

Previous articleសមត្ថកិច្ចខេត្តសៀមរាប នឹងស្រាវជ្រាវ​វែកមុខ​រកអ្នកប្រឌិត​ព័ត៌មាន ថាមានជនជាតិចិន៤នាក់ កើតជំងឺសួត​បង្កដោយ​វីរុស​កូរ៉ូណា
Next articleចន្ថាប៊ីន ផ្លាស់មកក្លិបថៃទើបជិត ២ខែ ពេលនេះត្រលប់ទៅម៉ាឡេស៊ីវិញ