Home សង្គម សមត្ថកិច្ចខេត្តសៀមរាប នឹងស្រាវជ្រាវ​វែកមុខ​រកអ្នកប្រឌិត​ព័ត៌មាន ថាមានជនជាតិចិន៤នាក់ កើតជំងឺសួត​បង្កដោយ​វីរុស​កូរ៉ូណា

សមត្ថកិច្ចខេត្តសៀមរាប នឹងស្រាវជ្រាវ​វែកមុខ​រកអ្នកប្រឌិត​ព័ត៌មាន ថាមានជនជាតិចិន៤នាក់ កើតជំងឺសួត​បង្កដោយ​វីរុស​កូរ៉ូណា

0

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីមានការក្រុមបំពុលសង្គម ប្រឌិតព័ត៌មានថា មានជនជាតិចិន៤នាក់ កើតជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់ទៀតផងនោះ រដ្ឋបាលខេត្តសៀម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ខេត្តសៀមរាបពុំមានជំងឺរលោកសួតដោយវីរុសកូរ៉ូណាថ្មី បើគិតត្រឹមម៉ោង១៧ៈ០០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋបាលខេត្តសៀមរាប នឹងបន្តស្រាវជ្រាវស្វែងរកជនប្រឌិតព័ត៌មាននេះ ឲ្យចូលមកបំភ្លឺ និងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបជូនដំណឹង ដល់សាធារណជន កុំបន្តប្រឌិតព័ត៌មានបែបនេះទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសជនប្រឌិតនោះ នឹងត្រូវប្រឈមមុខច្បាប់ទៀតផង៕

Previous articleប្រសិនបើជួបកន្លែងណា ឡើងថ្លៃម៉ាស់ហួសហេតុ សូមប្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល
Next articleស្ថានភាពអ្នក​ជំងឺ​នៅកំពង់សោម គ្មានរោគ​សញ្ញា​ធ្ងន់ធ្ងរ​អ្វីទេ ពេលនេះ​ពុំទាន់រក​ឃេីញ​ករណី​ជំងឺកូរ៉ូណា​វីរុស​ថ្មីទៀត​ឡើយ