Home សង្គម ប្រសិនបើជួបកន្លែងណា ឡើងថ្លៃម៉ាស់ហួសហេតុ សូមប្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសិនបើជួបកន្លែងណា ឡើងថ្លៃម៉ាស់ហួសហេតុ សូមប្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យអះអាងថា នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២០នេះថា
ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ កន្លែងណាឡើងថ្លៃម៉ាស់ហួសហេតុ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរបញ្ជាក់លើគេហទំព័រហ្វេសប៊ុកថា “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ។
សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថាន។
អរគុណ“។
សូមរំលឹកថា ប៉ុន្មានថ្ងៃកន្លងមកនេះ សាធារណជនបានធ្វើការរិះគន់ខ្លាំង ចំពោះបញ្ហាការឡើងថ្លៃម៉ាស់ ស្របពេលដែលវីរុសកូរ៉ូណាដ៏កាចសាហាវ បានរាតត្បាតមកដល់ប្រទេសកម្ពុជា ខណៈវីរុសនេះបានសម្លាប់មនុស្សរាប់រយនាក់ និងច្រើននាក់ទៀតកំពុងទទួលការព្យាបាល៕

Previous articleគ្រួសារនាយ ស្មាញ មិនទាន់ទទួលបានពន្លឺយុត្តិធម៌ ក្នុងគ្រោះថ្នាក់ចរាចរណ៍
Next articleសមត្ថកិច្ចខេត្តសៀមរាប នឹងស្រាវជ្រាវ​វែកមុខ​រកអ្នកប្រឌិត​ព័ត៌មាន ថាមានជនជាតិចិន៤នាក់ កើតជំងឺសួត​បង្កដោយ​វីរុស​កូរ៉ូណា