បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីជាង១០០នាក់ធ្វើកូដកម្មតវ៉ាសុំបើកប្រាក់ខែ

0

ភ្នំពេញ៖បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីប្រមាណ១០៦នាក់បាននាំគ្នាធ្វើកូដកម្មជាលើកទី២សុំអន្តរាគមន៍ជួយរកដំណោះស្រាយបេីកប្រាក់ខែដែលក្រុមហ៊ុនបញ្ឈប់ការងារមុនកិច្ចសន្យានិងស្នើបញ្ចូលឈ្មោះទៅបំរើការងារកន្លែងថ្មីផងដែរ ។

កូដកម្មនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២០ត្រង់ចំណុច ខាងមុខក្រុមហ៊ុនស៊ីនទ្រី អាគារលេខ ៤៤២D ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុគ្គលិកស៊ីនទ្រី បានឲ្យដឹងថា ក្រុមគាត់សុំតែ ២ចំណុចទេ ដែលតំណាងអោយបុគ្គលិកជាង១០០នាក់ ដែលក្រុមហ៊ុនស៊ីនទ្រីបញ្ឈប់ ។ ក្នុងនោះ១~សុំបើកប្រាក់ខែ ប្រាក់បញ្ឈប់ពីការងារ ប្រាក់បំណាច់ឆ្នាំ ប្រាក់សព្វបែបយ៉ាងដែលក្រសួងការងារបានបំពេញអោយនោះ ។ ទី២~សុំទៅបម្រើការងារនៅក្រុមហ៊ុនដែលបង្កើតឡើងដោយសាលារាជធានីភ្នំពេញ ទាំង ១០៦នាក់ វិញ ។ ប៉ុន្តែបើមិនបានទេ គឺពួកគាត់ធ្វើការតវ៉ានៅមុខក្រុមហ៊ុនរៀងរាល់ថ្ងៃតែម្តង៕