ភ្នំពេញ៖តុលាការខេត្តប៉ៃលិនកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០កន្លងមកនេះបានចេញលិខិតកោះហៅតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេលោក សុខ មេសា ឬនាយ ចឺម ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខទាក់ទងនឹងករណីអំពើរហិង្សាត្រូវបានអតីតកីឡាបាល់ទាត់ល្បីឈ្មោះ ង៉ែត លីទី វាយបណ្តាលឲ្យរបួសក្បាលចំនួន៥ថ្នេរករណីស្នេហាត្រីកោណ។
បើតាមការឲ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបាននិយាយថានាយ ចឺម នឹងត្រូវបានតុលាការខេត្តប៉ៃលិនកោះហៅទៅសាកសួរ នៅថ្ងៃទី៣០ខែមករា ឆ្នាំ២០២០នេះអំពីដំណើររឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាដែលជនបង្កដែលបានប្រើអំពើហិង្សាកាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។
លោក ហេង ឡុង បានបញ្ជាក់ទៀតថាលោកសូមអរគុណលោកមេធាវី យូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះនាយ ចឺម ដែលជាសមាជិករបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។ដោយឡែកបើយោងតាមដីការកោះហៅរបស់តុលាការខេត្តប៉ៃលិនដែលគេហទំព័រOBNទើបទទួលបានមុននេះបានឲ្យដឹងថាតារាចម្រៀងលោក សុខ មេសា ឬនាយ ចឺម តម្រូវឲ្យចូលខ្លួននៅតុលាការនាថ្ងៃទី៣០ ខែមករា ខាងមុខ។
ប្រភពបានបន្ថែមថាការចូលខ្លួននេះគឺដើម្បីសួរនាំពីដំណើររឿងពីបទហិង្សាដោយចេតនាប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រភូមិផ្សាព្រំជើង សង្កាតស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនតុលាខេត្តនៅវេលាម៉ោង០៩ ព្រឹកក្នុងរណីបណ្តឹងអំពើរហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕ តារារស្មី