បាត់ខ្លួន​នារីពីរនាក់ ក្នុងករណីលិច​ទូក​នៅ ស្រុកមុខកំពូលឆ្លងទៅកោះស្នេហា​

0

កណ្តាល៖ បើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះនៅរសៀលថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ឲ្យដឹងថា មានករណីលិច​ទូច​ម៉ាស៊ីនមួយគ្រឿង បណ្តាល​ឲ្យបាត់ខ្លួននារីពីរនាក់ ក្នុងចំណោមមនុស្ស ១២នាក់ ដែលនាំគ្នា​ជិះទូកលេងឆ្លងទៅកោះស្នេហា ។

ផេកខាងលើបានឲ្យដឹងថា ហេតុការណ៍នេះបានកើតហេតុថ្ងៃទី២៦.០១.២០២០ វេលាម៉ោង១៦.៣០នាទី នៅចំណុចក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ទូកជាកម្មសិទ្ធិរបស់ឈ្មោះសន សយ ភេទ ប្រុសអាយុ៥១ ឆ្នាំ រស់នៅភូមិកើតហេតុ។

នៅថ្ងៃកើតហេតុខាងលើមានមនុស្សមួយក្រុមមានគ្នាប្រហែល១២នាក់ បានជិះទូកលេងបំរុងឆ្លងទៅលេងកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅក្នុងទឹក បណ្ដាលបាត់មនុស្ស២នាក់ ១.ឈ្មោះយឿន ស្រីពេជ្រ ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះស្រី ណា ភេទស្រីអាយុ១៨ឆ្នាំមានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មកដល់ពេលនេះ​មនុស្សទាំង២នាក់ដែលបាត់ខ្លូននិងទូកមិនទាន់រកឃើញនៅឡើយទេ ហើយ​ករណីលិចទូកនេះ​ បណ្ដាលមកពីជិះលើសចំណុះ៕​