ក្មេងប្រុសម្នាក់ផ្ទុះផាវបែកគ្រាប់ភ្នែកស្លាប់ភ្លាមៗ នៅស្រុកស្អាង(មានវីដេអូខ្លី)

0

ភ្នំពេញ៖ ករណីដ៏សោកសង្រេងមួយទៀតបានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្ដល មានករណីក្មេងប្រុសម្នាក់លេងផាវ បណ្ដាល ឲ្យផ្ទុះបែកគ្រាប់ ភ្នែ កស្លាប់ ភា្លមៗ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ និងប្រគល់ស ព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។​

ជនរងគ្រោះឈ្មោះ ដារ៉ូ អាយុ៩ឆ្នាំ មុនកើតហេតុបានទិញផាវពីកន្លែងលក់ចាប់ហួយមួយកន្លែងមកលេង ស្រាប់តែផ្ទុះ ត្រូវ ភ្នែក បណ្តាលឲ្យ បែក គ្រា ប់ ភ្នែក ទាំងសងខាង ហើយត្រូវក្រុមគ្រួសារដឹកយកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ តែអ្វីៗហួសពេលអស់ហើយ៕
សូមបងប្អូនមេត្តា ប្រុងប្រយ័ត្នចំពោះកូនៗ ខ្លាចដូចករណីខាងលើនេះ ។​
ទស្សនា​វិដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=G53zUqn0aaM