ភ្នំពេញ៖ ថ្មីទៀតហើយ បន្ទាប់ពីករណីហិង្សា ដែលបានកើតឡើងនៅវិទ្យាល័យដើមថ្កូវ ក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗ ក៏ស្រាប់តែធ្លាយនូវព័ត៌មានមួយទៀត សិស្សប្រុស ៤នាក់ វាយទៅលើសិស្សស្រី ម្នាក់ ដោយហេតុការណ៍នេះបានកើតឡើងនៅ ក្នុងទឹកដីខេត្តបាត់ដំបង។
បើផ្អែកទៅលើផេកលោក Pheng Vannak News បានបង្ហោះនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ ឲ្យដឹងថា «បន្ទាប់ពីទទួលបានដំណឹងថា ក្មួយស្រីម្នាក់រៀននៅសាលាអនុវិទ្យាល័យ កូនភ្នំមិត្តភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង រងរបួសដោយសារតែ សិស្សប្រុសទំនើង ៤ នាក់ រៀននៅថ្នាក់ទី ៧ A ព្រួតគ្នាវាយកាលពី រសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១:៣០ នាទី នៅមុននេះបន្តិច ខ្ញុំបានទាក់ទងសុំអន្តរាគមន៍ទៅ លោក ឧត្ដមសេនីយ៍ត្រី ជេត វ៉ាន់នី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកព្រហ្មទណ្ឌ ដើម្បីចុះស្រាវជ្រាវករណីនេះ រកយុត្តិធម៌អោយក្មួយស្រីរងគ្រោះ ។ លោកឧត្ដមសេនីយ៍ត្រី ជេត វ៉ាន់នី បានអោយដឹងថា លោកនឹងស្រាវជ្រាវករណីនេះដើម្បីចាប់ខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់ ៕»


