ភ្នំពេញ៖ ករណីក្មេងប្រុសម្នាក់លេងផាវ បណ្តាលឲ្យផ្ទុះបែកគ្រាប់ភ្នែកស្លាប់ភ្លាមៗ នៅកន្លែង បានបង្ករការភ្ញាក់ផ្អើល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។
ខាងក្រោមនេះដែរជាព័ត៌មានលម្អិត ដែលផ្សាយចេញដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៖
បើតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ហេតុការណ៍កើតនៅថ្ងៃទី២៥ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១០.១៥នាទី នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។
បើតាមផេកខាងលើបានបន្តថា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២០វេលាម៉ោង០៧.០០នាទីឪពុកជនរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង០៩.០០នាទីឪពុកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយទុកកូននៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០.១៥នាទីបានឮ សំលេងផ្ទុះ ភ្លាមនោះឈ្មោះហួ ថារី ក៏រត់ទៅមើលឃើញក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះបានស្លាប់ទៅហើយ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ។
តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ បានជិះកង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់
ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងលើបុកនិងដំបូលផ្ទះឈ្មោះហួថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី។ ក្រោយពីពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕