ស្ន​ង​ការ​ដ្ឋា​ន​ន​គ​រ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​ច្រាន​ចោ​​លព័​ត៌​មា​ន​ ​​«​ជ​ន​រ​ង​គ្រោះ​ទៅ​ប្តឹង​ដ​ល់​ប៉ុ​ស្តិ៍​មិ​ន​មា​ន​ម​ន្ត្រី​ណា​ម្នា​ក់​នៅ​សោះ​»​

0

ភ្នំពេញ៖ យោងតាមផេក ស្ន​ង​ការ​ដ្ឋា​ន​ន​គ​រ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បានបង្ហោះនៅរសៀលថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២០ បានធ្វើការច្រានចោលនូវព័ត៌មាន  ​​«​ជ​ន​រ​ង​គ្រោះ​ទៅ​ប្តឹង​ដ​ល់​ប៉ុ​ស្តិ៍​មិ​ន​មា​ន​ម​ន្ត្រី​ណា​ម្នា​ក់​នៅ​សោះ»​ ។​

ផេកខាងលើបានបង្ហោះថា សេចក្តីបកស្រាយបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលចុះផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។

ករណីនេះ ជាករណីពាលស៊ីពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទល្មើស ហើយក៏មានដីការបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។

ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ សូមធ្វើបដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណ:ជនអោយបានជ្រាបថា ករណីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត ថៃ្ងទី២៤ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមណ្ឌលសុខភាពព្រៃវែង ស្ថិតក្នុងភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមិនមានមន្ត្រីប៉ុស្តិ៍ណាម្នាក់នៅប្រចាំការដើម្បីទទួលពាក្យបណ្តឹង ។

ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ជាក់ស្តែង នៅយប់កើតហេតុមានកម្លាំងដែលប្រចាំការនៅប៉ុស្តិ៍ចំនួន០៣នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ផាន សុផុន នាយរងប៉ុស្តិ៍ទទួលការងារយុត្តិធម៌ ពេលទទួលបានព័ត៌មានដូចខាងលើកម្លាំងប៉ុស្តិ៍ដែលនៅជិតៗ រួមទាំងមន្រ្តីប៉ុស្តិ៍ព្រៃវែងបានចេញភ្លាមៗតាមរកមុខសញ្ញា ដោយនៅភូមិសាស្រ្តខណ្ឌដង្កោ មានផ្លូវលំច្រើននិងងងឹត កម្លាំងតាមរកមិនប្រទះសោះ និងឲ្យមន្រ្តីប៉ុស្តិ៍ពងទឹកដែលនៅក្បែរនោះដឹកជនរងគ្រោះឈ្មោះ ង៉ុយ សុខដា ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិក្រាំងស្បូវ ឃុំមហាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺទៅមណ្ឌលសុខភាពដើម្បីលាងរបួស ហើយកម្លាំងប៉ុស្តិ៍ពងទឹកបានប្រាប់ឲ្យជនរងគ្រោះចាំបន្តិច លុះពេលប្រហែល២០នាទីក្រោយ ពេលកម្លាំងប៉ុស្តិ៍បានត្រឡប់មកពីតាមរកជនសង្ស័យវិញ ជនរងគ្រោះខាងលើ ក៏ចាកចេញបាត់ ។

លុះព្រឹកឡើង កម្លាំងយើងបានទាក់ទងទៅ នរគបាលប៉ុស្តិ៍ឃុំមហាសី ដើម្បីទទួលពាក្យបណ្តឹង និង បំភ្លឺពីភិនភាគជនសង្ស័យទាំង០៦នាក់ ទើបដឹងថាឈ្មោះ ង៉ុយ សុខដា មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ហើយឈ្មោះ ង៉ុយ សុខដា បានគេចចេញពីមូលដ្ឋាន យូរហើយម្យ៉ាងម៉ូតូរបស់ឈ្មោះ ង៉ុយ សុខដា ដែលពាក់ស្លាកលេខ 1IB.2805 នោះ យើងបានឆែករកអត្តសញ្ញាណ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះខាងលើទេ ជារបស់កម្មសិទ្ធិឈ្មោះ សុខ ឡេង ដែលរស់នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយពីប្រមូលព័ត៌មាន និងសាវតាជាតិ ឈ្មោះ ង៉ុយ សុខដា ដែលមានដីកាចាប់ខ្លួន កម្លាំងបានធ្វើការសន្និដ្ឋានថា ករណីខាងលើ ជាករណី ទំនាស់វាយដណ្តើមម៉ូតូគ្នាឯង មិនមែនជាករណីប្លន់នោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកមុខសញ្ញា ទាំងអស់នោះ ដើម្បីយកមកអនុវត្តន៍តាមនីតិវិធី ។

ផេកខាងលើបន្តទៀតថា ជាច្រើនលើកច្រើនសារមកហើយសារព័ត៌មានមួយចំនួន តែងតែចុះផ្សាយជាលក្ខណ:ខុសពីការពិត បំផុសបំផុល និងញុះញង់ អោយមានការស្អប់មកលើសមត្ថកិច្ច ស្របពេលដែលកម្លាំងតាមបណ្តាប៉ុស្តិ៍ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការ ២៤ម លើ ២៤ម ដើម្បីការពារសុខសុវត្ថិភាព និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ។

សូមសារព័ត៌មានមួយចំនួនគួរតែសិក្សាស្វែងរកការពិតអោយបានច្បាស់ ជាមុនសិន មុននឹងចុះផ្សាយជាសាធារណ: កុំចុះផ្សាយព័ត៌មានមិនពិត ត្រឹមតែចង់អោយផេករបស់ខ្លួនបានល្បី ទទួលបានការចាប់អារម្មណ៍ ទទួលបាន Like and Share ៕