ភ្នំពេញ៖ ថ្មីៗនេះដែរ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការវះកាត់បញ្ហាជំងឺ ប៉ុន្តែគេមិនដឹងថាជំងឹនោះជាជំងឺអ្វី ទើបធ្វើឲ្យអ្នកជំនួញវ័យក្មេងរូបនេះ មានការបារម្ភ ។
ថ្មីៗ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកំពុងជោគជ័យក្នុងមុខជំនួញអចលនទ្រព្យ បានបង្ហោះ សារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទាក់ទង ជំងឺរបស់លោក ដោយលោក បានសរសេរថា “ភាពរឹងមាំប្រើជីវិត កាងារកំលាំងបាយតាំង ពីអាយុ១២ឆ្នាំ រហូតមកដល់ពេលនេះ អាយុ៣២ឆ្នាំ មិនដែលគិតពីសុខភាពឡើយ វិបត្តគ្រួសារ បញ្ហាកើតរាប់រយជំពូកត្រូវបានដោះស្រាយ ហើយបន្តក្ដីស្រមៃរហូត ឆ្លងផុតមកដល់ពេលនេះ។ តែរឿងដែលមិនអាចដោះស្រាយបាន គឺសុខភាព គេងមិនគ្រប់ ហូបមិនទៀង ដោះបញ្ហាច្រើន អ្វីដែលសល់ គឺជំងឺកាចសាហាវ។ មិនមែនខ្លាចសេចក្តីស្លាប់ទេ តែវាលឿនពេក បើការវះកាត់នេះមិនរាលដាល ចាត់ទុកថាបុណ្យសំណាង តែបើរាលដាល មានតែចាកចេញពីភពលោកនេះ ដោយក្ដីរីករាយ”។
ក្រោយមកទៀតលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរថា “ដុកទ័រ បានមកបញ្ជាក់ព្រឹកនេះហើយ គាត់ចូលរួមត្រេកអរ ការពិសោធន៍យ៉ាងម៉ត់ចត់ គ្មានការរាលដាល ១០០ភាគរយគឺជាដាច់ ការវះកាត់ព្យាបាលបានមុនពេល ជំងឺទើបតែត្រៀមវិវត្តប៉ុណ្ណោះ។ អរគុណបងប្អូនទាំងអស់គ្នា ដែលបានបារម្ភ ថ្ងៃទី ២៧នេះ ពេទ្យឱ្យទៅផ្ទះបានហើយ គ្មានការបារម្ភទេ”។
ដំណឹងនេះដែរបានធ្វើឲ្យមិត្តភក្តិ ក្រុមការងារក្រោមឱវាទរបស់លោក សប្បាយចិត្តពន់ពេក នៅពេលដែមេកើយរបស់ខ្លួនបាន រួចផុតពីកណ្តាប់ដៃជំងឺជាស្ថាពរ ៕


