ភ្នំពេញ៖ មានលេខទូរស័ព្ទអាណាមិកមួយចំនួនដូចជា +6857215458, +6857320014, +6868330021, +6857215411 និងលេខមួយចំនួនទៀត ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកាន់លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលវាកំពុងក្លាយជាប្រធានបទក្តៅរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុមានការងឿងឆ្ងល់ ។
ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមខ្លះ បានលើកឡើងថា បើសិនជាលេខទាំងនោះ ស៊ីញ៉ូចូលហើយ យើងលើកនឹងធ្វើឲ្យយើង បាត់បង់ថវិកាក្នុងការធនាគារ ។
ទន្ទឹមជាមួយព័ត៌មាននេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា បានធ្វើការបកស្រាយថា៖
១) ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងស្រុកយើងណាម្នាក់ បានលើកទទួលលេខអាណាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺមិនបានធ្វើឲ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះទេ សូម្បីតែទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារ មានតែធ្វើឲ្យអ្នកស៊ីញ៉ូហៅលេខអាណាមិកនោះបាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅវិញទេ ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។
២) ក្នុងករណី អ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសយើងណាម្នាក់ បានហៅត្រលប់ទៅកាន់លេខអាណាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឲ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិការក្នុងគណនីសេវាទូរស័ព្ទរបស់គាត់សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ (ឬហៅទៅក្រៅប្រទេស) ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើប្រាស់ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា។
អានសេចក្តីបំភ្លឺលម្អិតរបស់ និយ័តករដូចខាងក្រោមនេះ៖