ភ្នំពេញ៖ ជនសង្ស័យចំនួន៥៩នាក់(ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៥២៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៣នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមករា រួមមាន៖ មេតំហ្វេតាមីន(ice) = ១៨,១២ក្រាម និង១០៣កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) = ០,៩០ក្រាម ៕