ក្រសួ​ង​សុ​ខា​ភិ​បា​ល​ដា​ក់​​​ម៉ា​ស៊ីន​​​ស្កេ​ន​ ​តា​ម​​​អា​កា​ស​យា​ន​ដ្ឋា​ន​ ​និ​ង​​ច្រ​ក​ព្រំ​ដែ​ន​ ​ប​ង្កា​រ​និ​ង​ទប់​ស្កា​ត់​ជំ​ងឺ​រ​លា​ក​សួ​ត​ដ៏​ស​ហា​វ​ដែ​ល​មា​ន​ប្រភ​ព​ម​ក​ពី​ចិ​ន​​​ ​

0

​​​ភ្នំ​ពេ​ញ​​​៖​ ​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ ​បា​ន​ដា​ក់​​​ម៉ា​ស៊ី​ន​​​ស្កេ​នក​ម្ដៅ នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប និង​តាម​ច្រកព្រំដែន​អន្តរជាតិ បាវិត ប៉ោយប៉ែត និង​ព្រែក​ចាក ដើម្បី​តាមដាន និង​បង្ការ​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​ស្របពេលវីរុស​ថ្មី​នេះ កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយចំនួន។​

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបានបានផ្ញើសារប្រាប់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តកាលពីពេលថ្មីៗនេះថា”ការដាក់​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ​នេះ គឺ​ដើម្បី​ស្វែង​ជនសង្ស័យ​ណា​ម្នាក់ ដែលមាន​បញ្ហា​សុខភាព​ឬ​ក​ម្ពៅ​ខ្ពស់ សម្រាក់​បង្ការ​និង​ពិនិត្យ​ស្វែងរក​ឲ្យ​អន្ត​សញ្ញា​តនៃ​វីរុស​ថ្មី​រលាក​សួត​នេះ​។ ហើយ​មកដល់​ពេល​រសៀល​នេះ មិនទាន់​រកឃើញ​ជន​សង្ស័យ​ណា​ម្នាក់​ផ្ទុក​ជំងឺ​នេះឡើយ”។​

​ក្រៅពី​ដាក់​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ ជន​ឆ្លងដែន​នៅតាម​អាកាសយានដ្ឋាន និង​ច្រកចេញចូល​ព្រំដែន ក្រសួងសុខាភិបាល ក៏បាន​ត្រៀម​ក្រុម​ជំនាញ​ជាង ២,០០០​នាក់ ដើម្បី​ពិនិត្យ ព្យាបាល ព្រមទាំង​ត្រៀម​កន្លែង​សម្រាក​ព្យាបាល​ដាច់ដោយឡែក និង​ត្រៀម​កន្លែង​ពិសោធន៍ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះដែរ​។
ក្រសួងសុខាភិបាលឲ្យដឹងថា ជំងឺ​នេះ បានធ្វើ​មនុស្ស​ស្លាប់​៩នាក់ ប្រទេស​ចិនខណៈបណ្ដាប្រទេសនានាកំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង៕