តាកែវ៖ ក្រុមកម្មការិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ចំនួន៤៥នាក់ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ ពុធ ទី ២២ ខែ មករា ឆ្នាំ២០២០នេះ ។
សេចក្ដីរាយការណ៍នានា ឲ្យដឹងថា កម្មកដែលដួលសន្លប់ ត្រូវបានបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយមូលហេតុដែលនាំឲ្យកម្មករបន្តដួលសន្លប់ គឺកាលពីម្សិលមិញ មានកម្មការិនីមានផ្ទៃពោះម្នាក់ មានអាការៈទន់ដៃទន់ជើង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀត បានឃើញមានការភិតភ័យ ក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្ដង៕