ឪពុកជនរងគ្រោះ បង្ហាញសារឈឺចាប់ ក្រោយតុលាការកែសំណុំរឿងបន្ថយទោស ជនដៃដល់សម្លាប់កូនខ្លួន

0

ភ្នំពេញ៖ ករណីសិស្សសាលាវាយគ្នារហូតដល់ស្លាប់ ពេលនេះឪពុកជនរងគ្រោះបានបង្ហាញសារឈឺចាប់ ក្រោយតុលាការកែសំណុំរឿង ។
លោក Say Sam ជាឪពុកជនរងគ្រោះ បានសរសេរលើបណ្តាញសង្គម នាថ្ងៃម្សិលមិញថា៖
«ការស្លាប់កូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជា2ដំណាក់កាល៖
-ការឈឺចាប់ទី1
ឃើញរូបភាពកូនត្រូវជនល្មើស
វាយសង្គ្រប់មិនអាចតដៃបាន
មូលហេតុកូនមាឌតូចជាងគេ
ហើយខ្លួនមានរបួសជើងទើប
ដួលមូតូបាន5ថ្ងៃ។
-ការឈឺចាប់ទី2
តុលាការបានកែសំណុំរឿងដើម្បី
បន្ធូរបន្ថយទម្ងន់ទោស (ពីការធ្វើ
មនុស្សឃាតុ មកដាក់ថាការប្រើ
អំពើហឹង្សា)
រឿងពិត÷
ពេលប៉ូលីសឲ្យខ្ញុំផ្តិតមេដៃខ្ញុំបានអានមើលដោយផ្ទាល់ភ្នែក ដាក់ថា
បទចោទ អំពើមនុស្សឃាតុ។
ឥឡូវតុលាការបានកែសំណុំរឿងដើម្បីបន្ធូរបន្ថយសំរាលទោសឲ្យជនម្មើស មិនដឹងជាមានមូលហេតុអ្វីទេ។»