ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមន្ត្រី នៃមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប រួមទាំងកម្លាំងអាជ្ញាធរចម្រុះមូលដ្ឋាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានបង្ក្រាបទីតាំងការដ្ឋានបូមខ្សាច់ចំនួន០២កន្លែង គ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ ស្ថិតនៅភូមិសាស្ត្រ ភូមិត្បែងកើត និងភូមិ រំចេក ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ក្នុងប្រតិបត្តការនោះ សមត្ថកិច្ចចម្រុះ បានធ្វើចំណាត់មួយចំនួនរួមមានៈ
– ធ្វើកំណត់ហេតុបិទទីតាំង ការដ្ឋានបូមខ្សាច់ ជាបណ្តោះអាសន្ន។
– ធ្វើកំណត់ហេតុដកហូតវត្ថុតាងគ្រឿងចក្រចំនួន ១១គ្រឿ គឺ អេស្ការវ៉ាទ័រចំនួន ០៣គ្រឿង ម៉ាស៊ីនបូមខ្សាច់ ០៧គ្រឿង គោយន្តច្នៃ០១គ្រឿង ឡេវ៉ាល័រ០១គ្រឿង ទុយោបំពង់ទីប ១០០ដើម។
-ណែនាំអោយម្ចាស់ការដ្ឋានទៅដាក់ពាក្យស្នើសុំច្បាប់អោយបានត្រឹមត្រូវជាមុនសិន។
ចំពោះវត្ថុតាងនៃបទល្មើសទាំងអស់ខាងលើសមត្ថកិច្ចបានធ្វើកំណាត់ហេតុប្រគល់-ទទួលអោយទៅម្ចាស់ការដ្ឋានរក្សាទុកដោយខ្លួនឯង៕