ភ្នំពេញ ៖ ជនសង្ស័យចំនួន៥២នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសនៅថ្ងៃទី២១ ខែមករា។
ក្នុងចំណោមជនសង្ស័យទាំង ៥២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣១នាក់ និងប្រើប្រាស់ ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមករា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៧៧,២៤ ក្រាម និង៣៦កញ្ចប់តូច និងមេតំហ្វេតាមីន(wy) = ០,៦០ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៣,៦៦ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ចាប់យកice ១,៣៩ក្រាម។
៣ / កណ្ដាល៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ចាប់យកice ០,១៨ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច។
៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ៦៧,៩ក្រាម និងWy ០,៦០ក្រាម។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៤កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកice ២៩កញ្ចប់តូច។
កងរាជអាវុធហត្ថ : ១អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់ ចាប់យកice ៤,២០ក្រាម ៕