ភ្នំពេញ ៖ មនុស្ស៣៦នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេសថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្នុងនោះ (ស្រី១នាក់) ក្នុង២០ករណី ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៣៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៣នាក់ និងអ្នកប្រើប្រាស់១៣នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ២០៤,០២ក្រាម និង១២កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកice ០,១២ក្រាម, បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកice ៥កញ្ចប់តូច, បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់, កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច, កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៣កញ្ចប់តូច និងWy ០,១៨ក្រាម, សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១,៣០ក្រាម, ត្បូងឃ្មុំ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ០,១៨ក្រាម, រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច៕