ភ្នំពេញ៖ បើយោងតាមគេបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Rithy Angkor បានឲ្យដឹងថា លោកបានឃើញចម្លាក់ «ម្ករ» ដែលកប់កណ្តាលព្រៃលើភ្នំគូលេន ខេត្តសៀមរាប។
ច្បាស់ណាស់ លើទឹកដីកម្ពុជា ដែលជាដែនដី សុវណ្ណភូមិ គឺសំបូរបែប ទៅដោយវត្ថុបុរាណ រូបចម្លាក់ ផ្សេងៗ ដែលគេមិនទាន់រកឃើញអស់នៅឡើយ ដែលបន្សល់ទុកពីសម័យបុរាណកាល ដែលក្រុមអ្នកស្រាវជ្រាវជាច្រើន កំពុងបន្តស្វែងរកតឹកតាង ។
លោក Rithy Angkor បានបង្ហោះថា «ថ្ងៃនេះដើររកឬស្ស៊ី បានជួបរូបចម្លាក់សត្វ ម្ករ ឬ មករ មួយនៅកណ្តាលព្រៃ ភ្នំគូលេន មិនដឹងតាំងពីសម័យណានោះទេ» ។
ដឹំណឹងនេះ ហាក់ធ្វើឲ្យកូនចៅជំនាន់ក្រោយ នាពេលបច្ចុប្បន្នមានអារម្មណ៍ រំភើប ដែលរកឃើញនូវរូបចម្លាក់ថ្មីមួយទៀត ដែលកប់ក្នុងព្រៃ ដែលសបញ្ជាក់ថា កម្ពុជាសំបូរបែបនូវប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន៕



