ភ្នំពេញ៖ ក្រោយពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបញ្ជាទៅកាន់ស្ថាប័នពាក់ព័ន្ធឲ្យស៊ើបអង្កេតទៅលើករណី វាយធ្វើបាបជនសង្ស័យរហូតដល់ស្លាប់ នៅលើទឹកដីខេត្តបន្ទាយមានជ័យ ដោយការចង្អុលបង្ហាញឲ្យចាត់ចែងនេះធ្វើឡើងក្នុងជំនួបជាមួយអ្នកកាសែតជាង ៥ពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ លទ្ធផលបានចេញជាផ្លែផ្កាហើយ ដោយឃាត់ខ្លួនកងរាជអាវុធហត្ថ ២នាក់ ពិតជាបានប្រើហិង្សាឲ្យជនសង្ស័យមែន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រោយពីបង្កើតគណៈកម្មការចំពោះកិច្ច បានរកឃើញ នាយទាហាននៃកងរាជអាវុធហត្ថ២នាក់ ក្នុងនោះ វរសេនីយ៍ឯក ស ប៊ុនធឿន និង អនុសេនីយ៍ទោ ឆយ រដ្ឋនា ពិតជាបានវាយធ្វើបាបជនសង្ស័យប្រាកដមែន៕