អាសុីអឺរ៉ុប យូណាយធីត លើកពានរង្វាន់ TV5 Pre Season Championship

0

ភ្នំពេញ៖ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ TV5 Pre Season Championship កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដោយក្រុម អាសុីអឺរ៉ុប យូណាយធីត ទទួលជ័យជម្នះលើម្ចាស់ផ្ទះ ក្រសួងការពារជាតិ ដោយបាល់១១មែត្រ ៥ទល់៤

បន្ទាប់ពីការប្រកួត ៩០ នាទី ក្រុមទាំងពីបានត្រឹមស្មើគ្នា ៣ទល់៣ ទើបធ្វើឲ្យមានការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីហើយក្រុមភ្ញៀវ អាស៊ីអឺរ៉ុប ជាអ្នកឈ្នះ នឹងបានលើកពានមិត្តភាពមុនបើករដូវកាលខាងលើ ខណៈដែលពាននេះមានក្រុមចូលរួមចំនួន ៤ក្រុមនឹងធ្វើការប្រកួត ២លើក ក្រុមចាញ់ ត្រូវប៉ះ ក្រុមចាញ់ ស្របពេលដែលក្រុមឈ្នះត្រូវជួបក្រុមឈ្នះ។

ដូច្នេះហើយ ក្រុមជើងឯកគឺ អាសុីអឺរ៉ុប យូណាយធីត ហើយក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ទទួលបានលេខ ខណៈក្រុម ណាហ្គាវើលដ៏ បានលេខ៣ បន្ទាប់ពីឈ្នះ សូលទីឡូអង្គរ ១ទល់០