ឃាត់ខ្លួន​២នាក់ ក្នុងចំណោម​៦នាក់​ដែលរៀបផែនការ​លួចទូរស័ព្ទដៃក្នុងផ្សារអ៊ីអន ២

0

ភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅព្រឹកថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ បានឲ្យដឹងថា សមត្ថកិច្ចនៅខណ្ឌសែនសុខ បានឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ក្នុងចំណោម ៦នាក់ ដែលនាំគ្នារៀបផែនការ​លួច​ទូរស័ព្ទដៃ នៅក្នុងផ្សារ​ទំនើបអ៊ីនអន២ ។​

ប្រភពខាងលើបានចុះផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០​២​០​ ​វេលា​ម៉ោ​២​១​និ​ង​០​០​នាទី​ ​ប៉ុ​ស្តិ៍​ន​គ​រ​បា​ល​រដ្ឋ​បា​ល​ភ្នំ​ពេ​ញ​ថ្មី​ ​បា​ន​ទ​ទួ​ល​ឃាត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​ ​០​២​នាក់ ករណីលួចទូរសព្ទ័ដៃ នៅចំណុចក្នុងផ្សារអ៊ីអ​​ន២​ ​ផ្លូ​វ​១​០​០​៣​ ​ភូ​មិ​បា​យ៉ា​ប​ ​ស​ង្កា​ត់​ភ្នំ​ពេ​ញថ្មី ខណ្ឌសែនសុខបង្កឡើងដោយជនសង្ស័យ០៦នាក់ គេចខ្លួន០៤នាក់(ស្រីក្តី , ស្រីតូច , ស្រីអូន , នាត) កាលពីថ្ងៃទី១០-១១-២០១៩ វេលាម៉ោង១៤ និង៣០នាទី (នៅក្នុងរូបភាពកាំម៉ារ៉ានៅក្នុងផ្សារអ៊ីអន២)។

ជនសង្ស័យ២នាក់រួមមាន ដែលសមត្ថកិច្ចឃាត់បាន រួមមាន ១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រែកព្នៅ សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ(គ្មានសារធាតុញៀន)
២-ឈ្មោះ សៀន ស្រីភក្ត័ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)បានធ្វើសកម្មភាពលួចទូរសព្ទ័ដៃរបស់ជនរងគ្រោះឈ្មោះ ប៊ូ សុជាតា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៩៦ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ទូរ០២គ្រឿង(១-ម៉ាកអាយហ្វូន អ៊ីចមេត , OPPO និងលូយ១០៥ដុល្លា របស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក VIVO និងណូគារចុចពិល របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕​