ភ្នំពេញ៖ បន្ទាប់ពីបានឃើញសកម្មភាពវាយប្រហារទៅលើប្អូនស្រី មរកត ពីសំណាក់ក្មេងស្រី៤នាក់ នាពេលថ្មីៗនេះ លោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិបប្រដាល់ Cambodian Top Team ប្រកាសជួយបង្ហាត់គុនខ្មែរ និងCardio kickboxing ដោយឥតគិតថ្លៃជូនប្អូន ទុកគ្រាន់ការពារខ្លួន។
លោក ហ៊ុន ចាន់រាជ្យ បានប្រកាសនៅលើផេករបស់ក្លិបនៅរសៀលនេះឲ្យដឹងថា សូមជួយស៊ែរបន្ត! បន្ទាប់ពីបានតាមដានរឿងរ៉ាវរបស់ប្អូនស្រីមរកត ដែលត្រូវបានគេព្រួតវាយធ្វើបាបយ៉ាងអនោចអធមអស់រយះពេលប៉ុន្មានថ្ងៃនេះមក ហើយការពិតនៃរឿងរ៉ាវទាំងស្រុង មរកតគឺក្មេងស្រីនិងជាជនរងគ្រោះទទួលរងនូវភាពឈឺចាប់លើរាងកាយនិងផ្លូវចិត្តគួរអោយអាណិតបំផុត។
លោកបានបន្តសរសេរថា ដោយសារតែឃើញភាពអយុត្តិធម៍នេះ ក្លឹបប្រដាល់ និងហាត់ប្រាណ Cambodian Top Team របស់យើងខ្ញុំសូមប្រកាសផ្តល់ជូនការហ្វឹកហាត់ Cardio kickboxing និងkun khmer ទៅដល់ប្អូនស្រី មរកតដោយឥតគិតថ្លៃទុកជាទុនសំរាប់ការពារខ្លួន និងពង្រឹងផ្នែកស្មារតីអោយបានល្អប្រសើរឡើងវិញ។ ក្លឹបយើងខ្ញុំនៅម្តុំទូលទំពូងមរកតអាចមកហាត់បានងាយស្រួលព្រោះនៅជិតផ្សារដើមថ្កូវដែលជាទីតាំងដែលប្អូនមរកតរស់នៅស្រាប់។
ដូច្នេះប្អូនមរកត ឬក្រុមគ្រួសារ អាចទាក់ទងទៅកាន់លេខ 012 282 282 ឬ 089 333 705 នៅពេលវេលាណាមួយដែលលោកឪពុកអ្នកម្តាយ និងមរកតយល់ស្របនិងទទួលយកការផ្តល់ការជូននេះ។ យើងខ្ញុំរង់ចាំទទួលស្វាគមន៍ប្អូនស្រីជានិច្ច ហើយយើងខ្ញុំសង្ឃឹមថាការផ្តល់ជូននេះនិងបានចូលរួមចំណែកផ្លាស់ប្តូរ មរកតពីក្មេងស្រីទន់ខ្សោយម្នាក់ក្លាយជាក្មេងស្រីដែលមានសុខភាពល្អ រាងកាយមុំាមួន ស្មារតីក្លាហានស្វាហាប់ជាពិសេសអាចការពារខ្លួនពីមនុស្សអាក្រក់ទាំងពូងនោះ តាមរយះការហាត់ប្រភេទកីឡាក្បាច់គុនមួយនេះ៕