ភ្នំពេញ៖ នៅថ្ងៃនេះដែរមានការចែកចាយ វីដេអូឃ្លិបដែលបង្ហាញពីសកម្មភាពក្មេងស្រីម្នាក់ ក្នុងចំណោម ៤នាក់លោកហក់វាយគេតាមផ្លូវ ដែលបង្កឲ្យក្មេងស្រីជាជន រងគ្រោះ ឈ្មោះមរកត កំពុងភ័យខ្លាច ដោយព្យាយាមស្វែងរកអ្នកកាសែតឲ្យជួយផ្សាយ កាលពីថ្ងៃម្សិលមិញ ។
រឿងក្មេងស្រី ៤នាក់ ដែលបានវាយធ្វើបាបក្មេងស្រីម្នាក់នៅសាលាផ្សារដើមថ្កូវនោះ កំពុងក្លាយជាប្រធានបទក្តៅគគុក ពីមជ្ឃដ្ឋានអ្នកអាន នៅលើបណ្តាញសង្គម ថ្វីបើ រឿងនេះ ខាងស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថារឿងនេះ បានបញ្ចប់រួចរាល់ហើយក្តី ។ ទោះបីជាយ៉ាងណា រឿងនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយ ចំនួន ហាក់មិនពេញចិត្ត ដោយបញ្ចប់ត្រឹមសំណង ២ពាន់ដុល្លារឡើយ ។ វាកាន់តែក្តៅគគុកជាថ្មីម្តងទៀត បន្ទាប់ពីវីដេអូឃ្លិបមួយទៀត បានបញ្ជាក់ថា ក្មេងស្រីម្នាក់ ក្នុងចំណោម ៤នាក់នោះ បានធ្វើសកម្មភាពហិង្សារនៅលើផ្លូវកន្លងមក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖