ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានប្រកាសជាសាធារណៈថាលោកនឹងសិក្សាផ្លូវច្បាប់ជាមួយមេធាវីរបស់ខ្លួនដើម្បីរៀបចំដាក់ពាក្យបណ្តឹងលើក្រុមក្មេងស្រីសិស្សសាលាទំនើងចំនួន៤នាក់ដែលព្រួតគ្នាប្រើហិង្សវាយទាត់ធាក់លើក្មេងស្រីសិស្សសាលាដូចគ្នាកាលពីថ្មីៗនេះស្របពេលក្រុមគ្រួសារក្មេងស្រីរងគ្រោះទទួលសំណងត្រឹមតែ២០០០ពាន់ដុល្លារ។
លោក ពេជ្រ ស្រស់ បានបញ្ចេញទស្សនៈទាក់ទងករណីនេះថាសុំបងប្អូនកុំបារម្ភ ខ្ញុំបានណាត់មេធាវីខ្ញុំរួចហើយ ខ្ញុំនឹងជួបគាត់ព្រឹកនេះដើម្បីពិនិត្យមើលនូវទិដ្ឋភាពនៃច្បាប់ដើម្បីដាក់ពាក្យបណ្តឹងលើយុវតី៤រូប ដែលបានប្រើហិង្សាយ៉ាងព្រៃផ្សៃលើយុវតី១រូបក្រោយខ្ញុំមើលVideoរួច គួរតែមានវិធានច្បាប់លើពួកគាត់។
ជាមួយគ្នានេះលោក ពេជ្រ ស្រស់ ក៏បានភ្ជាប់ករណីនេះទៅនឹងរឿងរ៉ាវក្មេងស្រីទំនើងដូចគ្នាដែលកើតឡើងនៅស្រុកមេសាងខេត្តព្រៃវែងដែរថាតើខ្នោះដាក់តែយុវតីខេត្តព្រៃវែងទេឬ ? ចុះក្រុមយុវតី F4 ក្រុងភ្នំពេញវិញមិនដាក់ខ្នោះទេឬ? ឬក៏មកពីអ្នកនៅក្រុងភ្នំពេញមានលុយបញ្ចប់រឿងទើបខ្នោះដាក់មិនចូល..? កុំមើលមនុស្ស៤នាក់ត្រូវមើលការធ្លាក់ចុះសីលធម៌នៅក្នុងសង្គមទាំងមូល។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បញ្ជាក់ថាច្បាប់មានសម្រាប់ក្មេងមិនទាន់គ្រប់អាយុប្រព្រឹត្តនូវបទល្មើស ដូច្នេះគឺត្រូវយកច្បាប់មកប្រើបើមិនប្រើច្បាប់ទេគឺលុបច្បាប់ចោលតែម្តងទៅ ហើយអនុវត្តច្បាប់តែលើមនុស្សគ្រប់អាយុទៅបានហើយ..។
ពួកអ្នកមួយចំនួនអាចនឹងគិតថាខ្ញុំជាមនុស្សចិត្តចង្អៀតក៏ប៉ុន្តែអ្នកត្រូវគិតថានឹងមានក្មេងៗផ្សេងទៀតនឹងយកគំរូតាមការវៃបង់លុយដូចករណីយុវតី៤រូបខាងលើ។
លោកបានបន្ថែមថាពត់មនុស្សគឺត្រូវពត់ពីក្មេងទើបមានប្រសិទ្ធភាព។ដាក់ខ្នោះដៃជនល្មើសមិនគ្រប់អាយុខុសនឹងច្បាប់ចុះមន្រ្តីនគរបាលដាក់ខ្នោះដៃយុវតីខេត្តព្រៃវែងគួរតែទទួលពិន័យទណ្ឌកម្ម នៃច្បាប់ដែរឬទេ...?។យ៉ាងណាមិញមានទស្សនិកជនជាច្រើនកំពុងរង់ចាំមើលចំពោះចំណាត់ការផ្លូវច្បាប់និងលទ្ធផលនៃវាសនាក្រុមF4ទំនើងទាំង៤នាក់នោះផងដែរ៕ តារារស្មី