Home សង្គម ដំ​ណឹង​ថ្មី​!​រ​​ថយ​ន្ត​ក្រុ​ង​​​សា​ធា​រ​ណៈ​​រ​ប​ស់​សា​លា​ក្រុ​ង​នឹ​ង​​​រ​ត់​​លើ​​​ផ្លូ​វ​​​ហ្ស៊ា​ល​ឌឺហ្គោ​ល​​​ដ​ល់​​​ច្រ​មុះ​ ​ជ្រូ​ក​​​ស្ទឹង​មា​ន​ជ័​យ​នៅ​​​ចំ​​​ក​ណ្ដា​ល​​ទ្រូ​ង​ផ្លូ​វ​​​តែ​ម្ដ​ង​

ដំ​ណឹង​ថ្មី​!​រ​​ថយ​ន្ត​ក្រុ​ង​​​សា​ធា​រ​ណៈ​​រ​ប​ស់​សា​លា​ក្រុ​ង​នឹ​ង​​​រ​ត់​​លើ​​​ផ្លូ​វ​​​ហ្ស៊ា​ល​ឌឺហ្គោ​ល​​​ដ​ល់​​​ច្រ​មុះ​ ​ជ្រូ​ក​​​ស្ទឹង​មា​ន​ជ័​យ​នៅ​​​ចំ​​​ក​ណ្ដា​ល​​ទ្រូ​ង​ផ្លូ​វ​​​តែ​ម្ដ​ង​

0

ភ្នំពេញ ៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ​វិញ ដោយ​មិនចាំបាច់​ប្រើប្រាស់​សេវា​ឯកជន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ប្រជុំ​សម្រេច​បើក​គន្លង​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​រត់​នៅ​ចំ​កណ្តាល​ទ្រូង​តែម្ដង​លើផ្លូវ​ហ្ស៊ា​ល​ឌឺ​ហ្គោល ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​ផ្លូវ​អាទិភាព​រថយន្តក្រុង និង​ដឹកជញ្ជូន​សាធារណៈ citybus នៅ​សាលា​រាជធានី​ភ្នំពេញអភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ប្ដេជ្ញា​ថា នឹង​កែសម្រួល​ផ្លូវ​រត់​រថយន្តក្រុង​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ​វិញ ដោយ​មិនចាំបាច់​ប្រើប្រាស់​សេវា​ឯកជន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ផ្លូវ​អទិភាព​មួយ​សម្រាប់តែ​រថយន្តក្រុង​តែម្តង ពោលគឺ​នឹង​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ដោយ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ហ្ស៊ា​ល​ឌឺ​ហ្គោល​ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។
លោកឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា នេះ​ជាការ​ងារ​ចាំបាច់​សម្រាប់​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​រថយន្តក្រុង​សាធារណៈ​ធ្វើ​ចរាចរណ៍​ទៅដោយ​រលូន មិនមាន​ការកកស្ទះ​ចរាចរណ៍ ។ បើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ហើយ​នោះ ប្រជាពលរដ្ឋ​នឹង​ងាក​មកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ជាក់​ជាមិនខាន​។ អ្វី​ជា​គម្រោង ដែល​ត្រូវអនុវត្ត​គឺ​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​ដោយ​ចាប់​ចាក​ចេញពី​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ហ្សា​ឌឺ​ហ្គោល​ជិត​ផ្សារ​ធំថ្មី​ទៅដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

អភិបាល​រាជធានី ក៏បាន​បញ្ជាក់​ផងដែរ​ថា បើ​គម្រោង​ទីមួយ​ទៅលើ​ផ្លូវ​អទិភាព​មួយខែ​នេះ​ទទួលបាន​ជោគជ័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការសិក្សា​ទៅលើ​បណ្ដាញ​ផ្លូវ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខ្សែ​រត់​នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ការគាំទ្រ និង​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ​អាច​សម្រេចបាន​គឺ​ត្រូវតែមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

 

Previous articleរដ្ឋម​ន្រ្តី​គំ​រូ​!​ ​លោ​ក​ ​ហង់​​​ជួ​ន​ ​ណា​រ៉ុ​ន​ ​ដឹ​កនាំ​ម​ន្រ្តី​ហា​ត់​​​ប្រា​ណ​​​និង​រើ​ស​​​សំ​រា​ម​​ស​ម្អា​ត​​​ប​រិ​ស្ថា​ន​នៅ​លើឆ្នេ​រ​​​ស​មុ​ទ្រ​កោះ​​​ទ​ន្សា​យ​
Next articleអ​គ្គ​ទេសា​ភិ​បា​ល​ធ​នា​គា​រ​ជា​តិ​នៃ​ក​ម្ពុ​ជាប្រា​ប់​ម​ន្រ្តី​ឲ្យ​ប​ន្ត​និង​ដា​ក់​ចេ​ញ​វិ​ធា​ន​កា​រ​ថ្មី​ៗ​ប​ន្ថែ​ម​ទៀត​ដើ​ម្បី​ក​ម្ព​ស់​ ​កា​រ​ប្រើប្រា​ស់​ប្រា​ក់​រៀ​ល​ជា​ប្រ​ចាំ​