រដ្ឋម​ន្រ្តី​គំ​រូ​!​ ​លោ​ក​ ​ហង់​​​ជួ​ន​ ​ណា​រ៉ុ​ន​ ​ដឹ​កនាំ​ម​ន្រ្តី​ហា​ត់​​​ប្រា​ណ​​​និង​រើ​ស​​​សំ​រា​ម​​ស​ម្អា​ត​​​ប​រិ​ស្ថា​ន​នៅ​លើឆ្នេ​រ​​​ស​មុ​ទ្រ​កោះ​​​ទ​ន្សា​យ​

0

​ភ្នំ​ពេញ៖ នាព្រឹកព្រហាមថ្ងៃសៅរ៍​ ១៨​ មករានេះលោកបណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានដឹកនាំហាត់​ប្រាណ​ជុំគ្នា​ និងការ​រើស​សំរាម​សម្អាត​បរិស្ថាន នៅរមណីយដ្ឋាន​​ធម្មជាតិ ឆ្នេរ​សមុទ្រ កោះ​ទន្សាយ ខេត្ត​កែបក្រោមការ​បោះ​ជំរំ​មេដឹកនាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបានឲ្យដឹងថា សូម​ជម្រាប​ថា កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ការ​គ្រប់គ្រង ការ​ផ្លាស់ប្ដូរ ជា​ប្រធាន​បទ​ថ្មី សម្រាប់​ការ​ចូលរួម​អភិវឌ្ឍ​សមត្ថភាព ជំនាញ លើការគាំទ្រកំណែទម្រង់អប់រំ​ ការ​គ្រប់គ្រង​រដ្ឋបាល គ្រប់គ្រង​ការ​អនុវត្ត​សកម្មភាព​ការងារ ឱកាស ពេលវេលា អារម្មណ៍​របស់​អ្នក​ដឹកនាំ និង​អ្នក​ក្រោម​ឱវាទ ប្រកប​ដោយ​សុខ​សន្តិភាព និង​អភិវឌ្ឍ។