ករណីសិស្សស្រី៤នាក់ វាយទាត់ធាក់​ទៅលើសិស្សស្រីម្នាក់​ត្រូវបានបញ្ចប់​

0

ភ្នំពេញ៖យោងតាមផេក​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនៅរាត្រីយប់ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ បានឲ្យដឹងថា រឿង​ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវាយនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ។​

ផេក​ខាងលើបានសរសេរថា ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជនបង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វើ ម្យ៉ាងវិញទៀតក៏មានការឯកភាពយល់ព្រមពីលោក កែវ សុធា ព្រះរាជអជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដើមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកោះហៅជនបង្ករ និងអាណាព្យាបាលដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងករណីវាយសិស្សស្រីម្នាក់ក្នុងថ្នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រោយពីធ្វើការសាកសួរ និងធ្វើកំណត់ហេតុរួច ជនបង្ករត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីធ្វើការបន្តលើករណីនេះ ជនបង្ករបានសារភាពនូវកំហុស ថាខ្លួនពិតជាបានវាយក្មេងស្រីម្នាក់នេះមែន ។

បន្ទាប់ពីការជួបជជែកគ្នារវាងក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រួសារជនបង្ករ ជាលទ្ធផលក្រុមគ្រួសារជនរងគ្រោះ​បាន​យ​ល់​
ព្រ​ម​ប​ញ្ច​ប់​រឿ​ង​នេះ​ដោ​យ​ដក​ពា​ក្យ​ប​ណ្តឹ​ង​ ​ហើយ​ជ​ន​ប​ង្ក​រ​ ​និ​ង​ក្រុម​គ្រួ​សា​រ​ក៏​បា​ន​ធ្វើកា​រ​សុំ​ទោ​ស​ជា​សា​ធា​រ​ណ​:​ ​ជា​ពិ​សេ​ស​គឺ​អា​ណា​ព្យា​បា​ល​ជ​ន​ប​ង្ក​រ​បា​ន​សូ​ម​ទោ​ស​ ​ដែ​ល​គា​ត់​មិ​ន​បា​ន​ណែ​នាំ​អ​ប់​រំ​កូ​ន​ៗ​គា​ត់​អោ​យ​បា​ន​ល្អ​ ​និ​ង​សូ​ម​ស​ន្យា​ថា​មិ​ន​ប្រ​ព្រឹ​ត្តិ​អំ​ពើបែ​ប​នេះ​ទៀ​​ត​ឡើយ​ ​ដែ​ល​ជា​ទ​ង្វើមួយដែលសង្គមស្អប់ខ្ពើម​យ៉ា​ង​ខ្លាំ​ង​ ​។​

ម្យ៉ា​ង​វិ​ញ​ទៀ​ត​គ្រួ​សា​រ​ជ​ន​រ​ង​គ្រោះ​ ​ក៏បា​ន​ប​ញ្ជា​ក់​ថា​ ​ដោ​យ​សា​រ​គា​ត់​មា​ន​កា​រ​អា​ណិ​ត​អា​សូ​រ​ដ​ល់​ក្រុ​ម​គ្រួ​សា​រ​ ​និ​ងជ​ន​ប​ង្ក​រ​ដែ​ល​ជាអ​នី​តិ​ជ​ន​ ​ដូ​ច្នេះ​ហើយទើប​គា​ត់​យ​ល់​ព្រ​​ម​លើក​​លែង​ទោ​ស​ ​និ​ង​ទុ​ក​ឱ​កា​ស​ដើ​ម្បី​កែ​ប្រែ​ខ្លួ​ន​អោ​យ​ក្លា​យ​ជា​សិ​ស្ស​ល្អ​ ​ក្មេង​ល្អ​នៅ​ក្នុ​ង​គ្រួ​សា​រ​ ​និ​​ងស​​ង្គ​ម​ជាតិ​​ ៕