ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមជម្រាបដំណឹងជូនដល់សាធារណជនបានជ្រាបថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងបរិស្ថានបានបញ្ជាក់ថា មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាន និងកំពុងបន្តតាម ដានបលើគុណភាពខ្យល់បន្ថែមទៀត។ ទន្ទឹមនេះ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាន នៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ក្រសួងបរិស្ថាន នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ ដល់សាធារណជនឱ្យបានជ្រាប អំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់ នៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ ទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ ប្រទេសកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថាន ជាព័ត៌មានមិនផ្លូវការ៕