ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ – ស្រាល ១៣នាក់ (ស្រី ៣នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថា បណ្តាលឱ្យខូចខាតយាន៖
ម៉ូតូ ១០គ្រឿង រថយន្តធុនតូច ១១គ្រឿង រថយន្តធុនធំ ៣គ្រឿង ថ្មើរជើង ១នាក់។
មូលហេតុគ្រោះថ្នាក់៖ ល្បឿន ៩លើក មិនគោរពសិទ្ធិ ២លើក ប្រជែង ១លើក ងងុយដេក ១លើក។
យានយន្តបង្កហេតុ៖ ម៉ូតូ ៥លើក រថយន្តធុនតូច ៦លើក រថយន្តធុនធំ ២លើក៕