ភ្នំពេញ៖ក្រោយមានចែកចាយជាន្តបន្ទាប់និងរិះគន់ពីសាធារណជនចំពោះវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពក្មេងស្រីសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់យ៉ាងព្រៃផ្សៃគ្មានញញើតច្បាប់នោះពេលនេះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញហើយគឺសកម្មភាពហិង្សានេះកើតឡើងនៅក្នុងវិទ្យាល័យផ្សារដើមថ្កូវខណៈឪពុកម្តាយរបស់គូរភាគីទាំងសងខាង កំពុងតែស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ។
គេហទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញបានសរសេរនៅល្ងាចថ្ងៃទី១៦មករានេះថា“នៅពេលនេះសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បាននឹងកំពុងតែចាត់វិធានលើករណីនេះ ហើយឪពុកម្តាយរបស់គូរភាគីទាំងសងខាង កំពុងតែស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ” ។