ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៦មករានេះបានលើកឡើងថាមន្រ្តីការបរទេសនិងស្ថានទូតអាមេរិកប្រចាំកម្ពុជាសរសើរទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប មានរសជាតិឆ្ងាញ់ និងសុទ្ធ១០០%។
លោក សុខ ទូចបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា” នៅថ្ងៃនេះមន្ត្រីការបរទេសអាម៉េរិក ក៏ដូចជាមន្ត្រីការទូតនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានភ្លក្សរសជាតិទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប របស់រាជបណ្ឌិត្យសភាកម្ពុជា និងបានថ្លែងកោតសរសើរថាមានរសជាតិឆ្ងាញ់ និងសុទ្ធ១០០%ព្រោះវាមានរសជាតិដូចជាទឹកដោះគោស្រស់ដែលឪពុករបស់ពួកគេបានផលិតនៅសហរដ្ឋអាម៉េរិកដូច្នេះដែរ”៕


