ភ្នំពេញ៖ស្របពេលដែលផ្លូវជាច្រើនខ្សែបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំនៅក្នុងខេត្តព្រះសីហនុក្នុងគោលដៅទាក់ទាញអ្នកទេសចរបន្ថែមទៀតនោះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានឆ្លើយតបចំពោះការព្រួយបារម្ភពីគុណភាពផ្លូវរបស់ប្រជាពលរដ្ឋថាម្តងនេះអោយរថយន្តខា្លចផ្លូវម្តង។
លោក ជា សុផារ៉ា បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មករានេះថា“អរគុណដែលបានបារម្ភពីគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ។ នេះជាសំណង់និងតំលៃ។ ម្តងនេះអោយរថយន្តខា្លចផ្លូវម្តង”៕



