ភ្នំពេញ៖ ស្វាមីតារាសម្តែង ឡោម លក្ខិណា បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃសុក្រ ទី១៦ខែមករា ឆ្នាំ២០២០ ដោយហេតុការណ៍នេះ បានកើតឡើង នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពបានបញ្ជាក់ថា លោក ផា ពិសិដ្ឋ បានជិះរថយន្តព្រុស បុកគ្នាជាមួួយរថយន្តកូរ៉េ១តោនកន្លះ បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត ក្នុងតំបន់កើតហេតុខាងលើ ។
នៅលើផេករបស់ ឡោម លក្ខិណា វិញ បានទួញសោក រៀបរាប់ថា «យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។
#ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣#សូមអរគុណ។»
តារាសម្តែង ឡោម លក្ខិណា បានបន្តថា «សូមបងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់???» ។
សូមជម្រាបថាស្វាមីរបស់អ្នកនាង ឡោម លក្ខិណា ក៏ជាអតីតតារាសម្តែងមួយរូបផងដែរប៉ុន្តែក្រោយមកក៏ផ្តាស់ប្តូរអាជីពមករកស៊ីគូជេរថយន្តនិងគឹបស្លាករថយន្ត៕