អតីតគ្រូបង្វឹករបស់មាន់ខ្នាយមាសលោក Mauricio Pochettino កំពុងទទួលបានការគាំទ្រខ្លាំងពី ក្រុមប្រឹក្សាភិបាលរបស់ បិសាចក្រហម ដោយមានបំណងចង់តែងតាំងគ្រូបង្វឹករូបនេះ ជាគ្រូបង្គោលនៅចុងបញ្ចប់នារដូវកាលនេះ ។
ថ្វីបើមានមតិភាគច្រើន ចង់ធ្វើការយូរអង្វែងជមួយគ្រូបង្វឹក Ole Gunnar Solskjaer បន្ទាប់ពីធ្វើបានល្អប្រសើរនៅរដូវកាលនេះ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លិប នៅតែចង់បានលោក Pochettino មកទទួលខុស ត្រូវលើតំណែងដឹកនាំក្រុមលេងវិញ។
ដោយក្រុមប្រឹក្សាភិបាលរបស់ក្លិបយល់ឃើញថា គ្រូបង្វឹកអាហ្សង់ទីនរូបនេះ ជាដំណោះស្រាយរយៈពេលវែងរបស់បិសាចក្រហម៕