ភ្នំពេញ៖ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបកាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២០ បានប្រមូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំងដែលជាជើងទី ១៤ ក្នុងឆ្នាំ២០១៩-២០២០ទំនិញទាំងអស់នេះនឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ១២ ប៉ាឡែត ៨៣៣ កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៥០០០គីឡូក្រាម។
យោងតាមគេហទំព័រហ្វសប៊ុករបស់ លោកឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធីបានជូនដំណឹងបន្ថែមថា
ហើយប្រសិនបើ បងប្អូនកសិករមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264៕