​លោក​ ​គួ​ច​ ចំ​រើ​ន​ ​ប្រា​​ប់​ទូ​ត​អា​មេ​រិ​ក​ថា​ ​ខេ​ត្តព្រះ​សី​ហ​នុ​មា​ន​ទេ​ស​ច​រអា​មេ​រិ​ក​ជា​ង​២​ម៉ឺន​នា​ក់​ម​កលេ​ង​កា​ល​ពី​ឆ្នាំ​មុ​ន​

0

​ភ្នំ​ពេ​ញ៖​ ​លោ​ក​ ​គួ​ច​ ​ចំ​រើន​ ​អ​ភិ​បា​ល​ខេត្តព្រះសីហនុបានប្រាប់ទៅកាន់លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា ខេត្តព្រះសីហនុមានជនជាតិអាមេរិកស្នាក់នៅជាង ៣០នាក់ ប្រកបមុខរបរកស៊ី ហើយកាលពីឆ្នាំ២០១៩ មានអ្នកទេសចរសហរដ្ឋអាមេរិកជាង ២៣.០០០នាក់ មកធ្វើទេសចរនៅខេត្តព្រះសីហនុ ។

ក្នុងជំនួបពិភាក្សាជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០លោក គួច ចំរើន បានឲ្យដឹងបន្ថែមថា ខេត្តព្រះសីហនុ គឺមានការចូលរួមចំណែករបស់សហរដ្ឋអាមេរិកដូចជា ផ្លូវជាតិលេខ៤ ដោយផ្តើមចេញពីផ្លូវនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន ផ្លូវជាតិលេខ៤ បានជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។កន្លងមកកងទ័ពសហរដ្ឋអាមេរិក ក៏បានធ្វើលំហាត់សមយុទ្ធជាមួយនឹងកងទ័ពជើងទឹកកម្ពុជា ” រាម ” និងបានជួយកម្ពុជា ពិសេសខេត្តព្រះសីហនុ លើវិស័យសុខាភិបាល វិស័យអប់រំ និងការងារក្នុងសហគមន៍មួយចំនួន ដែលប្រជាពលរដ្ឋកោតសរសើរ និងវាយតម្លៃខ្ពស់ ។

លោកបន្តទៀតថា ខេត្តព្រះសីហនុក៏បានចុះ MOU ជាមួយក្រុង ស៊ីអាថល នៃសហរដ្ឋអាមេរិក ជាក្រុង-ខេត្តបងប្អូន និងសូមឱ្យស្ថានទូតជួយជំរុញខេត្ត ក្រុងបងប្អូន មកធ្វើការវិនិយោគ និងទេសចរនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រកាន់ភ្ជាប់នូវទីផ្សារសេរី ស្វាគមន៍អ្នកវិនិយោគ និងទេសចរមកពីគ្រប់ទិសទី។ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជួបជុំជាមួយអង្គការសង្គមស៊ីវិលក្នុងមួយឆ្នាំ ២លើក ដោយសកម្មភាពនេះ គឺធ្វើជារៀងរាល់ឆ្នាំ ។
ចំណែកលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានលើកឡើងដោយចង់ដឹងពីការងារអាទិភាព និងបញ្ហាប្រឈមមួយចំនួនក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសបិទការភ្នាល់តាមប្រពន្ធអេឡិចត្រូនិកគ្រប់ប្រភទ និងគ្រប់រូបភាព ។

សម្រាប់ឆ្នាំនេះ ក៏ជាខួបលើកទី៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ផ្តោតលើវិស័យ នៃកិច្ចសហប្រតិបត្តិការវិនិយោគកាន់តែស៊ីជម្រៅ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនដូចជា: អង្គការសង្គមស៊ីវិល ជាធនធានមួយមានតម្លៃ ព្រោះពួកគាត់មានជំនាញធ្វើការងារជាមួយកម្មករ និយោជិក ដែលមិនបានគោរពតាមបទដ្ឋាន ប៉ុន្តែយើងត្រូវស្តាប់ពីគ្រប់ភាគី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍផងដែរ ។
លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលើវិស័យសំណង់យ៉ាងច្រើន ដោយផ្តល់នូវគម្រោងថ្មីៗដូចជាប្រភពថាមពលអគ្គិសនីដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ ៕