ទំនិ​ញ​ខូច​គុ​ណ​ភា​ព​​ជា​ង​៨​០​គីឡូ​ក្រា​ម​ ​ត្រូ​វ​បា​ន​ម​ន្ត្រី​សា​ខា​កាំ​កុ​ង​ត្រូ​លរ​ក​ឃើ​ញ​នៅ​ផ្សា​រ​អូ​រ​យ៉ា​ដា​វ​ ​និ​ង​ផ្សា​រ​ប​រ​កែ​វ​​​

0

​ភ្នំ​ពេ​ញ​៖​ ​ ​ម​​ន្ត្រី​សា​ខាកាំ​កុ​ង​ត្រូ​ល​ខេត្ត​រ​ត​​ន​គិ​រី ​ដោ​យ​ទ​ទួ​ល​បា​ន​កា​រស​ហ​កា​រ​ពី​ម​ន្ត្រីម​ន្ទី​រ​ពា​ណិ​ជ្ជ​កម្ម​ខេ​ត្ត​ ​និ​ង​អា​ជ្ញាធ​រ​ដែ​ន​ដី​ ​នៅ​ថ្ងៃ​អ​ង្គា​រ​ ​ទី១​៤​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២០​បា​ន​ចុះ​ត្រួ​ត​ពិ​និត្យ​គុ​ណ​ភា​ព​សុ​វត្ថិ​ភា​ព​ម្ហូ​ប​អា​ហារ​ ​នៅ​ផ្សា​រ​អូ​រ​យ៉ាដា​វ​និ​ង​ផ្សា​រ​ប​រ​កែ​វ​ខេ​ត្តរ​ត​ន​គិ​រី​គោ​ល​ដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ក្នុងសកម្មភាពនេះមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ ចំនួន ៨០.៨៣ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕