ភ្នំពេញ៖ការស៊ើបអង្កេតសំណុំរឿងត្រូវបានបិទបញ្ចប់ ម្តាយតារាចម្រៀង ពេជ្រ សូលីកាដែលបាន សម្លាប់គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នាត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកនេះ ។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពរួចហើយ ថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ។
អំពើឃាតកម្មដ៏រន្ធត់នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕