រដ្ឋបា​ល​ខេ​ត្ត​ព្រះ​សី​ហ​នុ​ចុះ​អ​នុ​វ​ត្តវិ​ធា​ន​កា​រ​រ​ដ្ឋ​បា​ល​រុះ​រើ​តូ​ប​ ​រោង​ ​និ​ង​ស្ត​ង់​ល​ក់​ដូ​រ​នៅ​លើ​ឆ្នេ​រ​អូ​រត្រេះ​

0

​ភ្នំ​ពេ​ញ​៖​ ប​ន្ទាប់​ពី​ណែ​នាំ​ហើ​យ​មិន​ធ្វើ​តា​ម​នោះ​ ​រ​ដ្ឋបា​ល​ខេ​ត្ត​ព្រះ​សី​ហនុ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១៥​ ​ម​ក​រា​នេះបា​ន​ដឹ​ក​នាំ​ក​ម្លាំង​ច​ម្រុះ​ចុះ​អ​នុវ​ត្ត​វិ​ធា​នកា​រ​រ​ដ្ឋ​បាល​រុះ​រើ​តូ​ប ​រោ​ង​ ​និង​ស្ត​ង់​ល​ក់​ដូ​រ​នៅ​លើ​ឆ្នេ​រអូ​រ​ត្រេះ​។​

រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំកិច្ចសហការពីបងប្អូន ដែលកំពុងបន្តលក់ដូរ នៅលើឆ្នេរអូរត្រេះ (អូរត្រេះ ១ និងអូរត្រេះ២) ត្រូវរុះរើតូប រោង និងស្តង់លក់ដូររបស់ខ្លួន ស្របតាមស្មារតី នៃលិខិតជូនដំណឹងលេខ ៤៧៣/ ១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣មករាបានបញ្ជាក់បន្ថែមថា “ក្នុងករណីបងប្អូន មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវ ចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ ទ្រព្យសម្បត្តិ របស់បងប្អូនឡើយ”។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តនឹងមិនអនុញ្ញាត ឱ្យបងប្អូនបន្តលក់ដូរ នៅលើឆ្នេរអូរឈើទាល (អតីតអារីស្តុន) និងឆ្នេរអូរត្រេះ (អូរត្រេះ១ និងអូរត្រេះ២) តទៅទៀតឡើយ ដើម្បីទុកលទ្ធភាព ដល់ក្រុមការងារជំនាញរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត៕