ភ្នំពេញ៖ទោះបីមិនមែនជាអ្នកសារព័ត៌មានក្ដីប៉ុន្តែនៅពេលអនាគតក្រោយបញ្ចប់អាជីពនយោបាយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថាសម្ដេចនឹងក្លាយជាអ្នកសរសេរសៀវភៅ និងជាសាស្រ្តាចារ្យផ្នែកសារព័ត៌មានម្នាក់ផងដែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកជិត៦ពាន់នាក់កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអះអាងថា“ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេ តែខ្ញុំសូមប្រកាស នៅពេលខ្ញុំបញ្ចប់អាជីពជាអ្នកនយោបាយ នឹងសរសេរសៀវភៅ និងក្លាយខ្លួនទៅជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាន”៕