ប្រទះឃើញសត្វស្លាបប្រមាណ ៩០០ក្បាល ក្នុងតំបន់រ៉ាមសារស្ទឹងសែន

0

ភ្នំពេញ៖ សត្វស្លាបចំនួន ៣៤ប្រភេទត្រូវបានប្រទះឃើញ ក្នុងតំបន់រ៉ាមសារស្ទឹងសែន ក្នុងនោះរួមមាន៖ សត្វត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ ៩០០ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។
បើយោងតាមផេកហ្វេសប៊ុករបស់ BirdLife បានឲ្យដឹងថា ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ការធ្វើជំរឿនសត្វស្លាបអាស៊ីលើកដំបូង ក្នុងតំបន់រ៉ាមសារស្ទឹងសែន។ សកម្មភាពនេះដឹកនាំដោយក្រុមការងារអង្គការ BirdLife ដោយសហការជាមួយក្រុមឩទ្យានុរក្សប្រចាំការក្នុងតំបន់ ដោយប្រើរយៈពេលប្រមាណ ៨ម៉ោង ចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក។ សត្វស្លាបចំនួន ៣៤ប្រភេទ ត្រូវបានប្រទះឃើញ ក្នុងនោះរួមមាន៖ សត្វត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ ៩០០ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។
ដើមឆ្នាំ ២០២០នេះ តំបន់ហាក់អាចទាក់ទាញប្រភេទសត្វស្លាបបានច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់ក្រុមការងារក្នុងការបន្តការអង្កេតតាមដានបន្ថែមទៀតផងដែរ៕