បង្រាបមិនចេះអស់! ឃាត់ខ្លួនជនសង្ស័យជាង២០នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ ៖ មនុស្ស ២៤នាក់ ក្នុងនោះ (ស្រី ១នាក់) ក្នុង ២០ករណីត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេស ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ២៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៣នាក់ និ អ្នកប្រើប្រាស់ ១១នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ រួមមាន ៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ១០៨,៨៩ ក្រាម និង ៧ កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន ៖ នគរបាល : ៩ អង្គភាព
១- មន្ទីរ ៖ ជួញដូរ ៣ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២ នាក់ចាប់យក ice ១០៤,៥៨ ក្រាម ។

២- បន្ទាយមានជ័យ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៣- បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៤- កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក ice ៣,០៧ ក្រាម ។

៥- កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក ice ១,០ ក្រាម ។

៦- កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក ice ០,២៤ ក្រាម ។

៧- សៀមរាប ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។

៨- តាកែវ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ចាប់ យក ice ២កញ្ចប់តូច ។

៩- រាជធានី ភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យក ice ៥កញ្ចប់តូច ៕