សូ​ម​បង​ប្អូ​ន​ជ្រា​ប​និ​ង​ស​ហ​ការ​ផ​ង​!​រ​ដ្ឋ​បា​ល​ខេ​ត្តព្រះ​សី​ហ​នុ​នឹ​ងមិ​ន​អ​នុ​ញ្ញា​ត​ឱ្យប​ន្ត​ល​ក់​ដូ​រ​នៅ​លើឆ្នេ​រ​អូ​រ​ឈើ​ទា​ល​ទៀ​ត​ឡើយ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុនឹងមិនអនុញ្ញាតឱ្យបងប្អូនបន្តលក់ដូរនៅលើឆ្នេរអូរឈើទាល (អតីតអារីស្តុន) និងឆ្នេរអូរត្រេះ (អូរត្រេះ១ និងអូរត្រេះ២) តទៅទៀតឡើយ ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៣មករានេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំកិច្ចសហការពីបងប្អូនដែលកំពុងបន្តលក់ដូរនៅលើឆ្នេរអូរត្រេះ (អូរត្រេះ ១ និងអូរត្រេះ២) ត្រូវរុះរើតូប រោង និងស្តង់លក់ដូររបស់ខ្លួន ស្របតាមស្មារតីនៃលិខិតជូនដំណឹងលេខ ៤៧៣/ ១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្ដីជូនដំណឹង នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ ទ្រព្យសម្បត្តិ របស់បងប្អូនឡើយ៕