សមត្ថកិច្ចនាំខ្លួន​ជនសង្ស័យត្រូវជាម្តាយតារាចម្រៀងល្បី មកយកចិញ្ចៀនពេជ្រ បញ្ចាំនៅផ្សារចាស់

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ​មានជ័យ​ នាំខ្លួនម្តាយ​កញ្ញា ពេជ្រ​ សូលីកា​ មកយកចិញ្ចៀន​ពេជ្រ ដែលបានបញ្ចាំនៅហាងមួយកន្លែង ក្នុងផ្សារចាស់ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ប្រវត្តិរឿង

ម្តាយតារាស្រី ពេជ្រ សូលីកា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងនាំទៅធ្វើត្រាប់តាមបន្ទាពីសម្លាប់ស្រ្តីម្នាក់ព្រោះភ្លើងប្រប្រច័ណ្ឌ
ភ្នំពេញ៖ម្តាយរបស់តារាសឲចម្រៀងស្រីកញ្ញា ពេជ្រ សូលីកា ទីបំផុតនៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ២០២០នេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនិងបាននាំយកទៅធ្វើត្រាប់តាមបន្ទប់ពីសម្លាប់ស្ត្រីជនរងគ្រោះវ័យ៥០ឆ្នាំព្រោះតែករណីប្រច័ណ្ឌ(ស្រលាញ់ស្រីដូចគ្នា)ដែលសកម្មភាពសម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែមករា ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះជងស្ស័យដែលសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំត្រូវជាម្តាយបង្កើតតារាស្រីកញ្ញា ពេជ្រ សូលីកា មានឈ្មោះ ស៊ិន ស្រីនាងអាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពបញ្ជាក់ទៀតថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដែលអ្នកទាំង២គឺមានទំនាក់ទំនងស្នេហា(ស្រីស្រឡាញ់ស្រីដូចគ្នា)ខណៈពេលនោះជនសង្ស័យបានឃើញជនរងគ្រោះមិនមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតាទើបខឹង(ប្រច័ណ្ឌ)ដោយសង្ស័យថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀតទើបជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញ។
ប្រភពនិយាយទៀតថាប៉ុន្តែដោយសារពេលនោះជនរងគ្រោះមិនព្រមសងវិញក៏កើតមានទំនាស់វាយប្រតាយប្រតប់គ្នាស្របពេលជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់។បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យបន្ទាប់ពីយកទៅធ្វើត្រាប់តាមដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីនៅឯតុលាការ៕